ទ្រព្យបញ្ចាំរបស់កូនបំណុលមានគ្រប់គ្រាន់ហេតុអីមិនអនុវត្តផ្លូវច្បាប់បើសិនកូនបំណុលមិនសង..?

 ទ្រព្យបញ្ចាំរបស់កូនបំណុលមានគ្រប់គ្រាន់ហេតុអីមិនអនុវត្តផ្លូវច្បាប់បើសិនកូនបំណុលមិនសង..?


ចេញផ្សាយដោយគេហទំព័រ សម្លេងអច្ឆរិយៈ

ថ្ងៃទី២២ខែកក្កដាឆ្នាំ២០២៥


កំពង់ឆ្នាំង៖ជនរងគ្រោះស្នើសុំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធពិសេសស្ថាប័នដែលផ្ដល់អាជ្ញាប័ណ្ណ ជួយពិនិត្យមើលករណី facebook Lim sothun ដែលមហាជនស្គាល់ថាជាម្ចាស់កម្មសិទ្ធិ ( ផ្ទះក្រហម ហាងបញ្ចាំ )មានទីតាំងនៅភូមិប្រាំបីឆោម ឃុំពង្រ ដែលតែងតែបង្ហោះជេរប្រមាថ កូនបំណុលឬអតីតកូនបំណុលរបស់ខ្លួន បេីទោះបីកូនបំណុលនោះសងរួចក្តី.នេះជាករណីច្បាប់អនុញ្ញាតឬ ...?


ជាក់ស្ដែងកាលពីជាង ៧ ម៉ោងមុនលោក លឹម សុធន បានបង្ហោះជេប្រមាថមន្ត្រីសាលាក្រុងកំពង់ឆ្នាំងម្នាក់ក្រោយពីលោក លឹម សុធន ចាញ់ក្តី ករណី បង្ហោះជេរប្រមាថ ជាសាធារណៈទៅលើអតីតកូនបំណុលរបស់ខ្លួន នៅសាលាដំបូងខេត្តកំពង់ឆ្នាំង។


បើគិតមកដល់ម៉ោងនេះម្ចាស់ហាងយីហោ ផ្ទះក្រហម ហាងបញ្ចាំ បានបង្ហោះរូបកូនបំណុល ច្រើនណាស់ តែហាងបញ្ចាំនេះនៅដំណើរការធម្មតា ..?


(កន្លងមកកូនបំណុលជាច្រើនបានរត់ចោលផ្ទះដោយសារខ្លាចហាងបញ្ចាំមួយនេះ)


សំណូមពរ របស់អ្នកដែលកំពុងរងគ្រោះក្នុងករណីនេះស្នើសុំអង្គភាពឬស្ថាប័នដែលពាក់ព័ន្ធជួយពិនិត្យមើល តើការអនុវត្តរបស់ហាងបញ្ចាំនេះត្រឹមត្រូវតាមច្បាប់កំណត់ដែរឬទេ...!



Powered by Blogger.